យោងតាមប្រធានច្រកបឹងត្រកួនខេត្ត បន្ទាយមានជ័យ បានប្រាប់សារព័ត៌មាន "ដើមអម្ពិល" ឲ្យដឹងថា ពលករខែ្មរជាស្រ្តីពីររូប ក្នុងចំណោម15រូប ដែលឆ្លងដែនធ្វើការនៅប្រទេសសៀម តាមច្រករបៀង កាលពីថៃទី21 ខែកក្កដា ឆ្នាំ2009 ត្រូវបានអាជ្ញាធរសៀមឃាត់ទុក ហើយរហូតមកទល់ពេលនេះអាជ្ញាធរខែ្មរបានព្យាយាមយកត្រឡប់មកវិញ តែ សង្ស័យថា ភាគីសៀមបានរំលោភផ្លូវភេទ លើស្រ្តីខែ្មរពីររូបនោះ
លោក ណូ យ៉ាត ប្រធានច្រកបឹងត្រកួន បានរៀបរាប់ថា "ពលករខែ្មរចំនួន 15 រូប បានធ្វើដំណើរទៅបម្រើការនៅប្រទេស សៀមតាមច្រករបៀងដើមស្នាយ ខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណងដើម្បី សែ្វងរកការងារធ្វើ ដកដំឡូង) នៅថៃទី 21 ខែមិថុនា ឆ្នាំ 2009 ខណៈដែល ពលករទាំង15 នាក់នោះ ធ្វើដំណើរដល់ ប្រទេសថៃតាមច្រករបៀងដើមស្នាយនោះ មានជនជាតិថៃមួយរូបជិះរថយន្តម៉ាក កាម៉ារី
ស្ពាយកាំភ្លើងមួយដើមបានឃាត់ ពលករខែ្មរ 10 រូប ក្នុងចំណោម 15 រូប ដែលមានស្រ្តី 12 រូប និងប្រុស 3រូប ដោយតម្រូវឲ្យបង់ម្នាក់20បាត ទើបអាច រួមដំណើរទៅបម្រើការងារនៅប្រទេសថៃបាន ក្នុងចំណោមពលករ 10 រូប មានតែ ពលករ 8 រូបទេ ដែលមានប្រាក់បង់ឲ្យទៅ ជនជាតិថៃរូបនោះ ប៉ុនែ្ត ពលករខែ្មរ 2 រូប ពុំមានប្រាក់បង់ឲ្យ ហើយជនជាតិថៃ រូបនោះបានគំរាមចាប់យកទៅ"
លោក ណូ យ៉ាត បានឲ្យដឹងទៀតថា "តាមការសន្និដ្ឋានរបស់ខ្ញុំ ជាមួយនឹង អាជ្ញាធរខែ្មរផេ្សងទៀត បានសន្និដ្ឋានថា ពលករខែ្មរជាស្រ្តីទាំង 02 រូបនោះ ត្រូវ បានជនជាតិថៃចាប់យកទៅរំលោភផ្លូវភេទ និងយកទៅជួញដូរទៅបណ្តាប្រទេសដទៃ ទៀត " លោកបានបន្តថា ជនជាតិថៃនោះ បានយកកាំភ្លើងបាញ់គំរាម 2 គ្រាប់ នៅ កនែ្លងកើតហេតុ ស្ថិតនៅក្នុងប្រទេសថៃ នោះ ហើយចាប់តែពលករខែ្មរជាស្រ្តីតែ ប៉ុណ្ណោះ
គ្មានហេតុផលណាចាប់ពលករ នោះទៅឲ្យធ្វើការណាដែលស្របច្បាប់ នោះទេ " ម្យ៉ាងវិញទៀត លោកបន្តថា អាជ្ញាធរខែ្មរបានរកឃើញ ស្រ្តីខែ្មរទាំង 02 រូបនោះ នៅសណ្ឋាគារ ប្រទេសថៃ
គួរបញ្ជាក់ថា ពលករខែ្មរ 02 រូបនោះ មាន 1-ឈ្មោះ ធី ភេទស្រី អាយុ 19 ឆ្នាំ 2-ឈ្មោះ ភួយ អាត ភេទស្រី អាយុ 21 ឆ្នាំ រស់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
លោក ស៊,ុ ច័ន្ទគា មន្រ្តីសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បានប្រាប់សារ ព័ត៌មាន"ដើមអម្ពិល" ឲ្យដឹងថា "តាមពាក្យ បណ្តឹងដែលប្រជាពលរដ្ឋប្តឹងមកលោកពលករ
ខែ្មរដែលអាជ្ញាធរសៀមចាប់យកទៅនោះក្នុងគោលបំណងដើម្បីជួញដូរ ហើយអាជ្ញាធរ ខែ្មរបាន និងកំពុងព្យាយាមដោះស្រាយ យ៉ាងស្វិតស្វាញជាមួយនឹងអាជ្ញាធរថៃ"
បើតាមប្រភពប្រជាពលរដ្ឋមួយរូប ដែលឃើញហេតុការណ៍ផ្ទាល់និយាយថា រយៈពេល 3 ថៃហើយ ដែលអាជ្ញាធរ សៀមបានចាប់ពលករខែ្មរស្លូតត្រង់ទាំង 02 រូបនោះ ដោយលោកចាត់ទុកថា ជា ការកេងប្រវ័ញ្ចលើសិទ្ធិពលករខែ្មរ លោកបន្តថា "ក្នុងនាម្តជាអ្នកស្រឡាញ់ ពលរដ្ឋខែ្មរ្តត្រូវតែរាយការណ៍មកអាជ្ញាធរ ដើម្បីធ្វើការស៊េីបអងេ្កតរឿងនេះ"
គួរបញ្ជាក់ផងដែរថា នៅត្រឹមថៃទី23 ខែមិថុនា ឆ្នាំ 2009 វេលាម៉ោង 3 រសៀល លោក ណូ យ៉ាត បានឲ្យដឹងថា អាជ្ញាធរសៀម បានបញ្ជូនត្រឡប់ពលករខែ្មរ 02 រូបនោះ មកដល់ស្រុកកំណើតវិញហើយ ហើយ លោកនឹងស៊េីបអងេ្កតក្នុងករណីនេះថា តើ ពលករខែ្មរជាស្រ្តី 02 រូបនោះ ត្រូវបាន អាជ្ញាធរសៀមធ្វើអ្វីខ្លះ?
Source: DAP News
សង្ស័យថា ពលការិនី ខែ្មរ 2 រូប ត្រូវមន្រ្តីសៀម ចាប់យកទៅរំលោភ
Posted on Friday, July 24, 2009 by Koun Khmer in
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment