សៀមតវ៉ាការសង់ផ្សារ,ចោទកម្ពុជារំលោភ MOU តែកម្ពុជាតបថាផ្សារភូមិប្រាសាទកើត មុន MOU

Posted on
  • Monday, August 3, 2009
  • by
  • Koun Khmer
  • in
  • សំណង់ផ្សារមុខជណ្តើរប្រាសាទព្រះវិហារ

    ភាគីសៀមបានផ្ញើលិខិតតវ៉ាមួយច្បាប់នៅថៃ្ងទី30 កក្កដា ដោយជំទាស់និង
    ទាមទារឲ្យភាគីកម្ពុជាបញ្ឈប់ការសាងសង់ផ្សារនៅលើទីតាំងដែលបានបាញ់បពោ្ឆះដោយភាគីសៀមកាលពីថៃ្ងទី3 មេសាកន្លងមកខណៈពេលមានការផ្ទុះអាវុធដ៏ខ្លាំងមួយការឆេះផ្សារនោះបានបណ្តាលឲ្យអ្នកភូមិប្រាសាទចំនួន319
    គ្រួសារត្រូវរងគ្រោះបាត់បង់ទ្រព្យសម្បត្តិ និងលំនៅឋាន
    ទោះបីជាមានការតវ៉ាក្តីក៏លោកឧត្តមសេនីយ៍ទោ ស ថាវី អភិបាលខេត្តព្រះ
    វិហារនិងជាប្រធានលេខាធិការដ្ឋានក្រុមការងារពិសេសថ្នាក់ជាតិទទួលខុសត្រូវការអភិវឌ្ឍន៍ផ្សារភូមិប្រាសាទឡើងវិញ បានមានប្រសាសន៍ប្រាប់កោះសន្តិភាព
    នៅថៃ្ងទី2 សីហាថាការដែលភាគីសៀមតវ៉ាឲ្យបញ្ឈប់ការសាងសង់ដោយ
    សំអាងថាបានរំលោភលើអនុស្សរណៈ(MOU)កាលពីឆ្នាំ2000នោះ គឺខុសហើយព្រោះផ្សារភូមិប្រាសាទនេះកើតមុន MOU ទៅទៀត
    ម្លោះហើយចំណុចសាងសង់ផ្សារនេះស្ថិតនៅលើទឹកដីកម្ពុជាហើយការសាងសង់នឹងនៅតែបន្តយ៉ាងសកម្មឲ្យបានសំរេចជោគជ័យ
    លោកឧត្តមសេនីយ៍មានប្រសាសន៍ថាចាប់តាំងពីថៃ្ងសាងសង់មកយើងបានធ្វើរួច3ខ្នងហើយដែលមានទំហំ4ម៉ែត្រគុណ10ម៉ែត្រ

    ផ្សារភូមិប្រាសាទចំណុចដែលភាគីសៀមបាញ់ឆេះនេះរដ្ឋាភិបាលកម្ពុជាធ្លាប់បានទាមទារឲ្យរដ្ឋាភិបាលសៀមសងការខូចខាតជាទឹក
    ប្រាក់ចំនួន2,50លានដុល្លារ តែខាងសៀមបានប្រកាសថាមិនអាចសងបានទេព្រោះទីតាំងនោះជាទឹកដីរបស់សៀម ចម្លើយគួរឲ្យ
    ស្អប់ខេ្ពីមនេះបានបង្អាញថា សៀមមិនអើពើចំពោះការទាមទារឲ្យសងជាផ្លូវការនោះទេ ទោះបីជាបែបណាការជំលៀសប្រជាពល
    រដ្ឋនៅផ្សារភូមិប្រាសាទចំនួន319គ្រួសារឲ្យចាកចេញនេះមិនមែនមានន័យថារដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថាទីតាំងនោះជាដីសៀម
    ឡើយតែគឺបានគិតពីសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋស្លូតត្រង់ខែ្មរដែលរស់នៅចំកណ្តាលតំបន់ប្រឈមមុខនៃការឈ្លានពាន
    របស់សៀម

    រដ្ឋាភិបាលបានប្រកាសច្បាស់ៗនៅចំពោះមុខអ្នកភូមិប្រាសាទថាការមករស់នៅក្នុងភូមិធម្មជាតិសមេ្តចតេជោមិនមែនមានន័យថាបង
    ប្អូនប្រជាពលរដ្ឋគ្មានលទ្ធភាពទៅកាន់តូបលក់ដូរថ្មីរបស់ខ្លួននោះទេ គឺរដ្ឋាភិបាលនឹងសង់ជាតូបផ្សារឡើងវិញហើយកែលំអឲ្យមាន
    សោភ័ណភាពផងដែរដើម្បីឲ្យអ្នកភូមិឡើងទៅលើប្រាសាទលក់ដូរបានវិញ តែមិនត្រូវនៅទីនោះទេគឺអាចចុះមកវិញនៅវេលាល្ងាច

    សំរាប់ការឡើងចុះទៅលើប្រាសាទព្រះវិហារពីភូមិគ1 ពីមុនអាចថាលំបាកតែពេលនេះការសាងសង់ផ្លូវបេតុងដោយមូលនិធិបាយ័ន
    គឺលែងចោទជាបញ្អាហើយដែលប្រជាពលរដ្ឋអាចចុះឡើងដោយស្រួល

    (អត្ថបទដកស្រង់ពីកាសែតកោះសន្តិភាព)


    0 comments:

    Post a Comment

     
    Copyright (c) 2011 Khmer Article